អតីតឈ្មួញឈើក្លាយជាមន្ត្រីនគរបាលខេត្តពោធិ៍សាត់ កំពុងអុកឡុករបររកស៊ីរបស់ពលរដ្ឋ

CPN News
បញ្ចូលដោយ -

ពោធិ៍សាត់: សកម្មភាពនៃការប្រដេញចាប់រថយន្តដឹកបទល្មើសដើម្បីជម្រិតទាបប្រាក់បាននិងកំពុងកើតឡើងយ៉ាងកក្រើកនៅលើផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ដែលបង្កឡើងដោយអតីតឈ្មួញរកស៊ីឈើ ដែលបច្ចុប្បន្នក្លាយជាមន្ត្រីមានសមត្ថកិច្ចនៅខេត្តពោធិ៍សាត់ប្រភពខ្សឹបថា អតីតឈ្មួញឈើពីរនាក់បងប្អូនមានឈ្មោះ ភុំ ផៃឌឿម ដែលបច្ចុប្បន្នជាស្នងការរងនគរបាលខេត្ត និងប្អូនប្រុសឈ្មោះភុំ វីរឧត្តម ជាមន្ត្រីនគរបាលនៃស្នងការនគរបាលខេត្តពោធិ៍សាត់។នៅឯស្រុកក្រគរក៏មានមន្ត្រីនគរបាលម្នាក់ជាអធិការរងកំពុងធ្វើសកម្មភាព ប្រដេញរថយន្តដឹកបទល្មើសទាំង យប់ទាំងថ្ងៃនោះដែរ។ ប្រភពបានបន្តប្រាប់ថា លោក ចាន់ ឃាង (ឈ្មោះទិញ) ជាអតីតឈ្មួញរកស៊ីដឹកឈើដ៏សកម្មម្នាក់ឈ្មោះ ង៉ោ ម៉ៅ ក៏កំពុងធ្វើសកម្មភាពយ៉ាងស្ងាត់នៅលើផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រស្រុកក្រគរនោះផងដែរ។ លោក ង៉ោ ម៉ៅ អតីតគឺជាឈ្មួញរកស៊ីឈើដ៏ល្បីល្បាញម្នាក់ បានទិញឈ្មោះ ចាន់ ឃាង បច្ចុប្បន្នជាអធិការរងនគបាលស្រុកក្រគរ។ ឈ្មោះនេះ តែងតែធ្វើសកម្មភាពប្រដេញរថយន្តដឹកទំនិញផ្សេងៗដូចជារថយន្តដឹកត្រីចេញពីតំបន់កំពង់ហ្លួង និងរថយន្តដឹកទំនិញផ្សេងទៀតឆ្លងកាត់ស្រុកក្រគសេចក្ដីរាយការណ៍បានឲ្យដឹងថា នារសៀលថ្ងៃអាទិត្យ ៨រោច ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៤ ថា មាននគរបាលការិយាល័យសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ម្នាក់បានបើករថយន្ត lexus rx 300 ប្រដេញនិងបោះដៃឲ្យ កម្លាំងគោលដៅអនុវត្តចរាចរណ៍ ជួយឃាត់ចាប់រថយន្តដឹកឈើ១គ្រឿង ដែលគេសង្ស័យអាចទំនាស់រឿងផល ប្រយោជន៍ ព្រោះឈ្មួញម្នាក់នោះ ពូកែលួចគេចវេសពីសមត្ថកិច្ចញឹកពេក ។ សេចក្ដីរាយការណ៍ឲ្យដឹងទៀតថា ករណីសមត្ថកិច្ចឃាត់ចាប់រថយន្តដឹកឈើខាងលើធ្វើ ឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគោលដៅកម្លាំងចរាចរណ៍ត្រួតពិនិត្យ ស្ថិតនៅភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ប្រភពបានបន្ថែមថា សមត្ថកិច្ចនោះគឺលោកភុំ វីរឧត្តមជាមន្ត្រីនគរបាលទទួលផែនសន្តិសុខតែងតែធ្វើសកម្ម ភាពប្រដេញរថយន្តដឹកបទល្មើស ឆ្លងកាត់ភូមិសាស្ត្រខេត្តពោធិ៍សាត់ តាមផ្លូវជាតិលេខ៥ ដោយប្រើរថយន្ត lexus rx300 ហើយលោកស្លៀកខោស៊ីវិលនិងពាក់អាវយឺតនគរបាលធ្វើសកម្មភាពជាប្រចាំ។ នៅពេលដែលប្រដេញបាន ហើយប្រសិនបើមានការចរចាសម្របសម្រួលណាមួយត្រូវរូវគ្នាគឺចប់បញ្ហាប្រសិនបើមិនត្រូវរូវគ្នាទេគឺមានក្រុមមន្ត្រីនគរបាលសេដ្ឋកិច្ចចុះមកអនុវត្តនីតិវិធីបន្ត។ ដូច្នេះនេះគឺជាទង្វើមួយដែលជាប្រព័ន្ធបង្កឲ្យមានការថ្នាំងថ្នាក់និងហានិភ័យយ៉ាងខ្លាំងនៅលើផ្លូវជាតិលេខ៥ ក្នុងខេត្តពោធិ៍សាត់មន្ត្រីរាជការសមត្ថកិច្ចប្រដាប់អាវុធនៅខេត្តពោធិ៍សាត់ និយាយថា ពួកចោរប្រដាប់អាវុធនៅក្នុងខេត្តពោធិ៍សាត់ គឺជាប្រការមួយ ដែលត្រូវយកចិត្តទុកដាក់ក្នុងការលុបបំបាត់។ រឿងនេះសូម្បីថ្នាក់ដឹកនាំជាអភិបាលនៃខេត្តពោធិ៍សាត់ ក៏បានដឹង និងបានជ្រាបអំពីអ្វីដែលកំពុងកើតឡើងនៅលើដងផ្លូវជាតិលេខ៥នេះដែរ។ យ៉ាងណា ក៏ដោយគឺរំពឹងថា ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ នឹងពិនិត្យ មើលសមត្ថកិច្ចប្រដាប់អាវុធដែលបច្ចុប្បន្នស្ទើរក្លាយទៅ ជា ចោរទៅហើយនោះផង៕







ពាក្យគន្លឹះ: