ឈ្មោះ ទិត្យ ប្រើរថយន្តពាក់ស្លាកលេខខេមរភូមិន្ទដឹកឈើយ៉ាងរំភើយ

CPN News
បញ្ចូលដោយ -

 កំពង់ស្ពឺ: រយៈពេលថ្មីៗនេះគេសង្កេតឃើញមានអ្នកសារព័ត៌មានជាច្រើនអង្គភាពបានផ្សព្វផ្សាយរិះគន់ចំៗ ទៅលើមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកឱរ៉ាល់និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាពិសេនោះបានរាយការណ៍ពីសកម្មភាពរបស់ក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើ ឈ្មោះ ទិត្យ បានប្រើប្រាស់រថយន្តពាក់ផ្លាកលេខ ខេមរភូមិន្ទថែមទៀតផង និង ឈ្មោះឆេ ដែលគេស្គាល់ច្បាស់ថា ជាមេឈ្មួញចាស់វស្សាខាងបំផ្លិចបំផ្លាញព្រៃឈើ ជូនទៅអស់លោក មន្ត្រីជំនាញ និងសមត្ថកិច្ចដែលមានស្នាក់ការតាមដងផ្លូវនិងនៅតាមគោលដៅជាច្រើនផងដែរ។ ប៉ុន្តែមន្ត្រីជំនាញក្នុងមូលដ្ឋាន និងសមត្ថកិច្ចទាំងអស់នោះ ហាក់មិនសូវអើពើ និងមិនបង្ក្រាបរថយន្តដឹក ជញ្ជូនបទល្មើសព្រៃឈើនោះឡើយ ឬមួយក៏អស់លោកខ្លាចអំណាច របស់លោក ទិត្យ ដែលជិះរថយន្តស៊េរីទំនើបពាក់ស្លាកលេខខេមរភូមិន្ទ 2-2590 ? គេមិនដឹង ថាលោក ទិត្យ នេះជាមន្ត្រីយោធាឬជាមន្ត្រីកងរាជអាវុធ ហត្ថនោះទេ ទើបអស់លោកជំនាញ និងសមត្ថកិច្ចក្នុងស្រុកឱរ៉ាល់ និងស្រុកថ្ពង មិនហ៊ានចាប់បង្ក្រាបនោះប្រភពព័ត៌មានបានឱ្យដឹងថា៖ មេក្រុមឈ្មួញទាំងពីរនាក់ខាងលើនេះ តែងតែចូលដឹកជញ្ជូនឈើឃ្លុំ ឈើក្បាំង បានដោយយ៉ាងរលូន ជារៀងរាល់យប់ថ្ងៃ ដោយប្រើមធ្យោយបាយ តាមរថយន្តស៊ាំយ៉ុងកែច្នៃនិងមានរថយន្តមួយបាំងកន្លះចង្កូតស្តាំ មានស្លាកលេខខេមរៈភូមិន្ទ 2-2590 ដែលគេស្គាល់ច្បាស់ថា ឈ្មោះ ទិត្យ។ តែមិនដឹងថាលោក ទិត្យ នោះជាមន្ត្រីយោធា ឬមន្ត្រីកងរាជអាវុធហត្ថស្រុក ឬខេត្តកំពង់ស្ពឺ ឡើយ។ ការដឹកជញ្ជូនបទល្មើសព្រៃឈើរបស់មេឈ្មួញល្បីឈ្មោះពីរនាក់ខាងលើនេះ ចេញពីចំណុចជើងភ្នំឱរ៉ាល់ បើកឆ្លង កាត់មុខ ប៉ុស្តិ៍ ស្នាក់ការរងរបស់បរិស្ថានស្រែកិន និងឆ្លងកាត់ស្នាក់ការមេព្រៃដែលមានឈ្មោះ ហាន ជាមេនៅទីនោះ ហើយចូលតាមខ្លោងទ្វារក្រុមហ៊ុន ចំការអំពៅ របស់លោកអ្នកឧកញ៉ា លីយ៉ុងផាត់ ទើបចេញវិញតាមខាងជើងផ្សារអមលាំង ឆ្លងកាត់តាមផ្លូវជាតិលេខ៤៤ ចន្លោះបង្គោល គីឡូម៉ែត្រ៨៨~៨៩ប្រភពព័ត៌មានបន្តថា ការដឹកជញ្ជូនបទល្មើសព្រៃឈើរបស់មេឈ្មួញឈ្មោះ ទិត្យ និងឈ្មោះ ឆេ នេះ ពួកគេបានរៀបចំរត់ការ បង់លុយសមត្ថកិច្ច និងមន្ត្រីជំនាញតាមដងផ្លូវរួចរាល់អស់ហើយ។ មានដូចជាមន្ត្រីបរិស្ថានស្រែកិន, មេព្រៃស្រែកិន, ស្នាក់ការយោធា, នគរបាលសេដ្ឋកិច្ចខេត្ត និងនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ផងដែរ។ ដោយសារតែលុយបាំងមុខអស់លោកសមត្ថកិច្ច និងជំនាញពាក់ព័ន្ធនានានេះហើយ ទើបបទល្មើសព្រៃឈើនៅតែកើតមានឡើងដដែល ហើយថែមទាំងមិនហ៊ានបង្ក្រាបទៀត ពីព្រោះតែអស់លោក ខ្លាចអំណាចរបស់លោក ទិត្យ ប្រើប្រាស់រថយន្តពាក់ស្លាកលេខខេមរភូមិន្ទ 2-2590 នោះហើយ។ជាក់ស្តែងកាលរំលងអាធ្រាតឈានចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤នេះ រថយន្តដឹកបទល្មើសព្រៃឈើរបស់លោក ទិត្យ និងលោក ឆេ បានដឹកជញ្ជូនចេញពីជើងភ្នំឱរ៉ាល់ ឆ្លងកាត់ចំការអំពៅ ដូចរៀបរាប់ខាងលើមែន។ ប៉ុន្តែប្រជាពលរដ្ឋឆ្ងល់ថា តើលោក ទិត្យ និងលោក ឆេ មាន អំណាច និងលុយច្រើនប៉ុណ្ណា បានជាហ៊ានដឹកជញ្ជូនបទល្មើសព្រៃឈើបានដោយរលូន ហើយបើកបរឆ្លងកាត់ក្នុងចំការអំពៅរបស់លោកអ្នកឧកញ៉ា លីយ៉ុងផាត់ ខណៈដែលមានមន្ត្រីយោធា កម្លាំងសមត្ថកិច្ចយាមកាមយ៉ាងតឹងតែងនោះ?។ ឬមួយក៏មន្ត្រីយោធា សមត្ថកិច្ច និងសន្តិសុខ យាមកាមមានភាពធូររលុង ឬមួយក៏លោក ទិត្យ និងលោក ឆេ យកលុយញ៉ុកមាត់ជិតដែរ ទើបដឹកជញ្ជូនឈើបានបែបនេះអ្វីដែលប្រជាពលរដ្ឋមានការសោកស្តាយគឺព្រៃឈើដែលជាធនធានធម្មជាតិបន្សល់ទុកពីដូនតា នៅលើភ្នំឱរ៉ាល់ ប៉ុន្តែបច្ចុប្បន្ននេះ កំពុងរងការកាប់បំផ្លាញពីសំណាក់ មេឈ្មួញឈ្មោះ ទិត្យ និងឈ្មោះ ឆេ ហើយសមត្ថកិច្ច និងមន្ត្រីជំនាញគួរតែមានវិធានការទប់ស្កាត់ ឬចាប់បង្ក្រាបឱ្យបានផង។ ទើបដឹងថា លោក ទិត្យ និងលោក ឆេ ជាមន្ត្រីយោធា ឬ ជាមន្ត្រកងរាជអាវុធហត្ថស្រុកណា ខេត្តណា ឱ្យពិតប្រាកដ ទើបហ៊ានប្រើប្រាស់រថយន្ត ពាក់ស្លាកលេខខេមរភូមិន្ទ2-2590 ហើយរកស៊ីបទល្មេីសព្រៃឈើ ថែមទៀតផងនោះប្រជាពលរដ្ឋសង្ឃឹមថា លោក ម៉េង ស៊្រុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទើបឡើងកាន់តំណែងថ្មីនិងលោក យឿង សុខុន មេបញ្ជាការយោធភូមិភាគទី៣ គួរតែចាត់មន្ត្រីជំនាញចុះស្រាវជ្រាវករណីលោក ទិត្យ ដែលប្រើប្រាស់រថយន្តពាក់ស្លាកលេខខេមរភូមិន្ទ 2-2590 នេះដើម្បីឱ្យដឹងថា ជាមន្ត្រីនៅអង្គភាពណាច្បាស់លាស់ប្រភពព័ត៌មានពីប្រជាពលរដ្ឋលើកឡើងថា បើសិនជាអស់លោកមានឆន្ទៈក្នុងការទប់ស្កាត់ បង្ក្រាបបទល្មើស និងស្រាវជ្រាវស្វែងរកចាប់ខ្លួន បុគ្គលឈ្មោះ ទិត្យ ដែលប្រើប្រាស់រថយន្តពាក់ផ្លាកលេខខេមរភូមិន្ទ មែននោះ គឺមេឈ្មួញឈ្មោះ ទិត្យ និង ឈ្មោះឆេ រស់នៅក្នុងភូមិព្រៃជុំ (ឬគេហៅវត្តធម្មតី) ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ៕  



































ពាក្យគន្លឹះ: