អន្តរជាតិ: នៅថ្ងៃសុក្រសប្តាហ៍នេះ មន្ត្រីសុខាភិបាលប៉ាគីស្ថាន បានប្រកាសអំពីការរកឃើញករណីដំបូងរបស់ជំងឺអិមផុក ឬអុតស្វា នៅឆ្នាំនេះ ។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីអង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បានប្រកាសអាសន្នជាអន្តរជាតិអំពីការរីករាលរបស់មេរោគខាងលើសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា បុគ្គលដែលទទួលរងផលប៉ះពាល់មេរោគនេះ ជាបុរសអាយុ ៣៤ ឆ្នាំ បានធ្វើដំណើរត្រឡប់មកពីប្រទេសឈូងសមុទ្រមួយ ឥឡូវនេះ កំពុងតែសម្រាកព្យាបាលនៅក្នុងខេត្ត Khyber Pakhtunkhwa ហើយមន្ត្រីពេទ្យ បានយកសំណាករបស់អ្នកឆ្លងមេរោគ បញ្ជូនទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ដើម្បីត្រួតពិនិត្យជាបន្ត នៅសប្តាហ៍នេះ អង្គការ WHO បានប្រកាសអាសន្នអំពីការរីករាលដាលជំងឺអិមផុកបម្លែងថ្មី យ៉ាងឆាប់រហ័សនៅក្នុងទ្វីបអាហ្រ្វិក ហើយក៏ជាក្តីបារម្ភជាសកលផងដែរ ពាក់ព័ន្ធនឹងសុខភាពសាធារណៈ។ មកទល់ពេលនេះ អង្គការសុខភាពពិភពលោក រកឃើញថា ជំងឺនេះមានវត្តមានច្រើនជាង ១៤,០០០ ករណី និងបណ្តាលឱ្យមានអ្នកស្លាប់ចំនួន ៥២៤ នាក់នៅក្នុងប្រទេសកុងហ្គោ ដែលលើសពីចំនួនសរុប កាលពីឆ្នាំមុនរួចទៅហើយ គេបានរកឃើញមេរោគអិមផុកដំបូង នៅក្នុងខ្លួនសត្វស្វា កាលពីឆ្នាំ ១៩៥៨ ក្នុងប្រទេសដាណឺម៉ាក ហើយគេរក្សាសំណាកដើម្បីស្រាវជ្រាវជាបន្ត ក្រោយមក នៅឆ្នាំ ១៩៧០ គេបានរកឃើញមេរោគនេះ ជាលើកដំបូងក្នុងខ្លួនមនុស្សដែលស្ថិតនៅឯប្រទេសកុងហ្គោជំងឺអិមផុក បង្កឡើងដោយមេរោគចម្លងពីសត្វទៅមនុស្ស ហើយវាអាចឆ្លងពីមនុស្សទៅមនុស្សតាមរយៈការប៉ះពាល់រាងកាយយ៉ាងជិតស្និទ្ធ ។ ប្រសិនបើឆ្លងមេរោគអិមផុក អ្នកជំងឺនឹងមានអាការៈគ្រុនក្តៅ ឈឺសាច់ដុំ និងចេញដំបៅពេញរាងកាយ ។ ជំងឺនេះ បានចាប់ផ្តើមរីករាលដាល កាលពីខែឧសភា ឆ្នាំ ២០២២ ហើយភាគច្រើនប៉ះពាល់ដល់ក្រុមបុរសស្រលាញ់បុរស
ប៉ាគីស្ថានរកឃើញជំងឺអិមផុកករណីដំបូងនៅក្នុងប្រទេសរបស់ខ្លួន
បញ្ចូលដោយ -
8/16/2024
ពាក្យគន្លឹះ: