ក្រចេះ: លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យផ្លូវជាតិលេខ ៧ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ល្បីខាងប្រព្រឹត្តអំពើពុករលួយ នេះបើតាមប្រភពពីមន្ត្រីរាជការសាធារណ:ការនិងដឹកជញ្ជូន ខេត្តក្រចេះបានឲ្យដឹងនៅពេលនេះដូច្នេះហើយទើប លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ហ៊ានប្រព្រឹត្តនិងធ្វើអ្វីៗតាមអំពើចិត្ត។ ហើយថែមទាំងហ៊ាន ប្រែក្លាយ ជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងសម្រាប់ថ្លឹងលុយយ៉ាងរលូនដោយមិនខ្លាចញញើតនិងស្ថាប័នពាក់ព័ន្ធណាទាំងអស់។ នេះមកពីមានការបើកភ្លើងខៀវពី សំណាក់លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ ដែលកំពុងល្បីល្បាញខាងពុករលួយប្រភពពីសមត្ថកិច្ចពាក់ព័ន្ធ ក្នុងស្រុកស្នួលខេត្តក្រចេះ បានឲ្យដឹងថា ទំនិញដែលឈ្មួញធំៗ នាំចូលតាមច្រកទ្វារអន្តរជាតិ ត្រពាំងស្រែ – វ៉ា លឺ ភាគច្រើន ដឹកជញ្ជូនតាមរថយន្តធុន ធំ ផ្ទុកលើសទម្ងន់ ហើយអាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ដោយមិនបាច់ចូលថ្លឹង ឲ្យបានត្រឹមត្រូវ តាមការកំណត់នោះទេ ពោលគ្រាន់តែបង់លុយឲ្យលោកនូ សុវណ្ណាអាចធ្វើដំណើរបានហើយ មិនបាច់សួរនាំវែងឆ្ងាយទេ។ ជាងនេះទៅទៀត ក្រុមអាជីវករនិងប្រជាពលរដ្ឋ ដែលដឹកជញ្ជូនកសិផល ដឹកជញ្ជូនទំនិញផ្ទុក មិនលើសទម្ងន់ ក៏ត្រូវបង់លុយថ្លៃបាយទឹកតាម ការកំណត់របស់លោក នូ សុ វណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ និងបក្ខពួកខ្លួន ទើបឈ្មួញធំៗដឹកជញ្ជួនទំនិញទៅដល់ គោលដៅ មន្ត្រីនៅក្នុងមន្ទីរសាធារណការ ខេត្តក្រចេះ មួយចំនួនបានលើកឡើងថា ទំនងជាអំពើពុករលួយ របស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹង រថយន្ត មានជ័យ ជាប្រភពចំណូលដ៏សំខាន់របស់ លោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសផងដែរ ទើបលោក សេង ឈួន បណ្តោយ ឲ្យលោក នូ សុវណ្ណា ធ្វើអ្វីៗតាមអំពើចិត្ត បញ្ហានេះលោក នូ សុ វណ្ណា តែងប្រើឈ្មោះ លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការខេត្តក្រចេះ ដើម្បីការពារទង្វើមិនប្រក្រតីនិង អំពើពុករលួយរបស់ខ្លួនមិនខ្វល់ពីការរិះគន់ហេតុនេះហើយ ទើប មានសេចក្តីអំពាវនាវឲ្យឯកឧត្តម រដ្ឋមន្ត្រីក្រសួង សាធារណ:ការ និង ដឹកជញ្ជូន មេត្តាចាត់វិធានការ និងទប់ស្កាត់អំពើពុករលួយ លោក នូ សុវណ្ណា និង លោក សាំង ប៊ុនថេន ព្រោះរឿងអាស្រូវពុករលួយរបស់មន្ត្រីទាំង ២ រូបនេះ ត្រូវបានបើកកកាយ ជាបន្តបន្ទាប់ ដោយមន្ត្រីនៅក្រោមឱវាទ។
លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ខេត្តក្រចេះ ត្រូវបានលាតត្រដាង
បញ្ចូលដោយ -
8/21/2024
ពាក្យគន្លឹះ: