លោក ង៉ោម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យរងការិះគន់ថាសាងសង់សំណង់នៅលើដីចំណីផ្លូវ

CPN News
បញ្ចូលដោយ -

បន្ទាយមានជ័យ: លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ដបន្ទាយមានជ័យ កំពុងតែរងនូវការរិះគន់ពីសំណាក់មហាជនប្រជាពលរដ្ឋ ក្រុងប៉ោយប៉ែត រឿងប្រើប្រាស់សាងសង់សំណង់រឹង នៅលើដីចំណីផ្លូវសាធារណៈ នៅខាងមុខផ្ទះរបស់ខ្លួន នៅ ក្នុងភូមិមិត្ដភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រភពឲ្យដឹងថា ដោយអាងអំណាចជាអភិបាលរងខេត្តបន្ទាយមានជ័យ លោកង៉ោ ម៉េងជ្រួន បាននិងកំពង់សាងសង់សំណង់បំពានច្បាប់លើដី ចំណីផ្លូវសាធារណៈដែលបង្កឲ្យប្រជាពលរដ្ឋរិះគន់ពេញក្រុងប៉ោយប៉ែតសេចក្តីរាយការណ៍ថា លោក ង៉ោ ម៉េងជ្រួន កំពុងតែធ្វើជាគំរូមិនល្អដល់ពលរដ្ឋទូទៅរស់នៅក្នុងក្រុងប៉ោយប៉ែត ទាំងមូល ដោយលោកយកអំណាចជាអភិបាលរងខេត្ដបន្ទាយមានជ័យ បំពានលើច្បាប់ដោយបានសាងសង់សំណង់តសំយ៉ាបរំលោភលើដីចំណីផ្លូវសាធារណៈ នៅ មុខផ្ទះរបស់លោក ស្ថិតនៅភូមិមិត្ត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ប្រជាពលរដ្ឋរិះគន់ចំពោះទង្វើរំលោភផ្លូវសាធារណ របស់លោក ង៉ោ ម៉េងជ្រួន ហើយថាក្នុងនាមជាអ្នកដឹកនាំគួរធ្វើជាគំរូឲ្យប្រជាពលរដ្ឋធ្វើតាម ប៉ុន្តែនេះក្នុងនាមជាអភិបាលរងខេត្ត បែរគេយកកំណាចបង្កទង្វើខុសច្បាប់ទៅវិញលោក ង៉ោ ម៉េងជ្រួន កំពុងតែរំលោភលើសារាចរណ៍ណែនាំរបស់រដ្ឋបាលក្រុងប៉ោយប៉ែត ដែលរដ្ឋបាលក្រុងប៉ោយប៉ែត បានចេញសារាចរាចរណ៍ណែនាំ និងលិខិតជូនដំណឹង លេខ០៦៦/២៣សជណ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ និងការកាត់សំយ៉ាប ដែលប្រជាពលរដ្ឋបានសាងសង់ និងលក់ ដូររំលោភលើដីចំណីផ្លូវសាធារណៈ ក្នុងទីប្រជុំជនក្រុងប៉ោយប៉ែត។ ផ្ទុយទៅវិញលោក ង៉ោ ម៉េងជ្រួន ជាអ្នកច្បាប់កំពុងតែអង្គុយលើច្បាប់ទៅវិញ មិនដឹងថា លោក គាត ហ៊ុល ចៅហ្វាយក្រុងប៉ោយប៉ែត មានសមត្ថភាពក្នុងការរៀបចំសណ្ដាប់ធ្នាប់នៅលើដីចំណីផ្លូវ រុះរើកាត់សំយ៉ាបនៅខាងមុខផ្ទះលោក ង៉ោ ម៉េងជ្រួន បានដែរឬទេតាមរូបភាពដែលមហាជន បានរាយការណ៍ដោយគេឃើញ សកម្មភាពកំពុងសាងសង់សំណង់តសំយ៉ាបផ្សាបណ្តុះជាគ្រោងដែក និងរៀបឥតមានលក្ខណៈដូចជាប្រភេទតូបលក់ដូរមកលើចំណីផ្លូវទាំងស្រុង នៅមុខផ្ទះរបស់លោក ង៉ោ ម៉េងជ្រួន ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត។ តាមការលើកឡើងពីមហាជនដែលធ្វើដំណើរឆ្លងកាត់មុខផ្ទះ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ដោយបានឃើញពីសកម្មភាពសាងសង់នេះ គេលើកឡើងថា លោក ង៉ោ ម៉េងជ្រួន សាងសង់តូបដើម្បីជួលឱ្យអាជីវករលក់ដូរ ដែលជាគំរូមិនល្អ ។ បើលោក ង៉ោ ម៉េងជ្រួន ធ្វើសំយ៉ាបរំលោភលើចំណីផ្លូវសាធារណៈបាន នោះពលរដ្ឋទូទៅ ក៏ធ្វើតាមដូចលោក ង៉ោ ម៉េងជ្រួន ផងដែរលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត បានឲ្យដឹងថា លោកបានឲ្យកំលាំងក្រុមការងារសង្កាត់ ចុះទៅវាស់វែង និងដកឃ្លាចំនួនបីម៉ែត្រពីចិញ្ចើម។ លោក ង៉ោ ម៉េងជ្រួន ឲ្យដឹងថា លោកកែលម្អដងផ្លូវសាធារណៈដែលទីកន្លែងប្រជាពលរដ្ឋសង់សំណង់អនាធិបតេយ្យ គ្មានរបៀបរៀបរយ ទើបលោករៀបចំធ្វើសំណង់កែលម្អសោភ័ណ ភាពឲ្យមានសណ្ដាប់ធ្នាប់ល្អ ទៅតាមសំណូម ពររបស់ពលរដ្ឋលក់ដូរនៅទីនោះ។ កន្លងមកតែងតែ មានកាក សំណល់រឹង ចោលពាសវាលពាសកាល ធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពនិងមានក្មេងទំនើងរញ៉េរញ៉ៃ។ លោកបានបញ្ជាក់បន្ថែមថា ដីផ្លូវមានប្រវែង២០ម៉ែត្រ និងមានការសាងសង់ផ្លូវប្រវែង៩ម៉ែត្រនិងគ្មានការពង្រីកតទៅ ទៀតនោះទេ ហើយលោកបានដកចម្ងាយពីចិញ្ចើមផ្លូវ ២,៥០ម៉ែត្រកន្លះ ទុកសំរាប់រៀបការ៉ូឡា សម្រាប់ឲ្យពលរដ្ឋធ្វើដំណើរដោយថ្មើជើង៕
























ពាក្យគន្លឹះ: