ភ្នំពេញ: តួនាទីរបស់មិត្តចិន បានចូលរួមថែរក្សាសន្តិភាព ឯករាជ្យនិងអធិបតេយ្យភាព។ កម្ពុជា-ចិន មានទំនាក់ទំនងការទូតល្អ ប្រទេសចិន ផ្តល់សិទ្ធិសេរីភាព ដល់កម្ពុជាជ្រើសរើសមាគ៌ា ការអភិវឌ្ឍប្រទេសរបស់ខ្លួន។ នេះជាប្រសាស៍របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅក្នុងឱកាសជំនួបពិភាក្សាជាមួយលោក វ៉ាង វិញពេញ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព ថ្មីរបស់សាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២ខែសីហា នេះ នៅឯវិមានរដ្ឋសភានៅក្នុងជំនួបពិភាក្សា ភាគីទាំងពីរ បានផ្តោតលើកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ ត្បូងពេជ្រ បង្កើតឧទ្យានបច្ចេកវិទ្យា-ឧទ្យានឧស្សាហកម្ម ច្រករបៀងមច្ឆា-អង្ករ ការអភិវឌ្ឍវិស័យផ្សេងៗ ជំរុញការតភ្ជាប់ វប្បធម៌ នឹងការលើកកម្ពស់វិស័យទេស ចរណ៍នៃប្រទេសទាំងពីរ។ ឆ្នាំ២០២៤ នេះ គឺជាទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងការផ្លាស់ប្តូរទស្សនកិច្ចនៃថ្នាក់ដឹក នាំប្រទេសទាំងពីរផងដែរភាគីទាំងពីរ បានប្តេជ្ញាចិត្ត ក្នុងការជំរុញ ធ្វើយ៉ាងណា ឲ្យសម្រេចបាននូវចក្ខុវិស័យយូរ អង្វែង ដើម្បីបង្កើតឲ្យបាននូវសហគមន៍រួម វាសនារួម ដោយផ្តោតលើគុណភាពខ្ពស់និងស្តង់ដារខ្ពស់និងមានកម្រិតខ្ពស់កម្ពុជា-ចិនតែងតែគាំទ្រគ្នាទៅវិញទៅមក គ្រប់កាលៈទេសៈ ដែលជាមិត្តមួយដែលកម្រ ទោះបីជាមានព្យុះភ្លៀងយ៉ាងណា មិត្តភាពនៃប្រទេសទាំងពីរមិនមានការប្រែ ប្រួលទេ គឺជាមិត្តដែកថែបដែលបានជួយគ្នាតាំងពីសម័យ ព្រះបរមរតនកោដ បន្តមកដល់សម្តេចតេជោ ហើយមកដល់ជំនាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅតែបន្តហើយជួយគ្នាទៅវិញទៅមកភាគីទាំងពីរ បានចាត់ទុកជាទំនាក់ទំនងដ៏ល្អនេះ សម្រាប់ទំនាក់ទំនងការទូតអ្នកដឹកនាំជំនាន់ថ្មី ប្រទេសតូចឬ ប្រទេសធំ មិនសំខាន់គឺការគោរពគ្នាទៅវិញទៅមក ដែលជាទំនាក់ទំនងគិតគូរដល់ អធិបតេយ្យភាព ឯករាជ្យភាព រៀងៗខ្លួន ផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ហើយទទួលបានការគាំទ្រពីប្រជាជនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងមានគម្រោងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន នៅ ក្នុងអំឡុងចុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ ដើម្បីពង្រឹងនូវទំនាក់ទំនងការទូតសភា នៃប្រទេសទាំងពីរកម្ពុជា-ចិននៅក្នុងអំឡុងទស្សនកិច្ចនោះដែរ សម្តេចមហារដ្ឋសភាធិការធិបតីឃួនសុដារី នឹងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាចិន នឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូលៗនៃប្រទេសចិន ផងដែរនៅក្នុងដំណើរទស្សនកិច្ចនោះដែរ រដ្ឋសភានៃប្រទេសទាំងពីរ នឹងធ្វើបច្ចុប្បន្នភាពជា មួយគ្នាឡើងវិញលើអនុស្សរណៈរបស់រដ្ឋសភាប្រទេសទាំងពីរ ទាំងកម្រិតប្រធានរដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីឲ្យស្របតាមសម័យបច្ចេកវិទ្យាឌីជី ថល ដោយភាគីទាំងពីរនិងមានការចុះកិច្ចព្រមព្រៀងជាមួយគ្នាបន្ថែមទៀត អំឡុងពេលដែល សម្តេចប្រធានរដ្ឋសភាកម្ពុជា អញ្ជើញបំពេញទស្សនកិច្ច នៅប្រទេសចិននាខែកញ្ញាខាងមុខ៕