បុរសម្នាក់សង្ស័យប្រើប្រាស់គ្រឿងញៀនដល់កម្រិត ដុតផ្ទះឪពុកខ្លួនឯងឆេះគ្មានសល់

CPN News
បញ្ចូលដោយ -


បាត់ដំបង: ផ្ទះមួយខ្នង រួមនឹងទ្រព្យសម្បត្តិជាច្រើនទៀត ត្រូវបានអណ្ដាតភ្លើងលេបត្របាក់គ្មានសល់ នឹងក្លាយទៅជាផេះផង់ បន្ទាប់ពីត្រូវកូនប្រុសដុតបំផ្លាញចោល សង្ស័យប្រើប្រាស់គ្រឿងញៀនដល់កម្រិតហេតុការណ៍នេះ បានកើតឡើង នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៥ ៖ ០៩នាទីព្រឹក នៅចំណុចក្រុមទី០៩ ស្ថិតក្នុងភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបងជនបង្កមានឈ្មោះ អ៊ុក កូរ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិឃុំខាងលើ និងត្រូវជាកូនបង្កើតជនរងគ្រោះ ឈ្មោះ អ៊ុក គា ភេទប្រុស រស់នៅភូមិឃុំជាមួយគ្នាជាម្ចាស់ផ្ទះ ដែលលំនៅឋាននោះមានទំហំ ៦.៥ x ២០ ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី សសរបេតុង និងសម្ភារៈក្នុងផ្ទះឆេះគ្មានសល់ សរុបជាទឹកប្រាក់អស់ចំនួន ប្រហែល ២០,០០០$ (ពីរម៉ឺនដុល្លារ) ករណីនេះដែរ បន្ទាប់ពីបានធ្វើការស្រាវជ្រាវពីកម្លាំងសមត្ថកិច្ចជំនាញ និងដោយមានការបកស្រាយពីម្ចាស់ផ្ទះដែលជាជនរងគ្រោះនោះ មូលហេតុ គឺកូនប្រុសដែលបានប្រើប្រាស់គ្រឿងញៀនដល់កម្រិតជាអ្នកដុតបំផ្លាញ ហើយបច្ចុប្បន្នសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនរួចហើយដែរ ៕









ពាក្យគន្លឹះ: