សៀមរាប: ក្រុមជនសង្ស័យចំនួន ៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ធ្វើការចាប់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីលួចម៉ូតូ និងគាស់ផ្ទះយ៉ាងសកម្មក្នុងខេត្តសៀមរាបមន្រ្តីអាវុធហត្ថខេត្តសៀមរាប បានឱ្យដឹងថា ជនសង្ស័យចំនួន ២នាក់ ត្រូវបានសាកសួរនៅការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប និងបានបន្តឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ទៀត នៅចំណុចភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប និងនៅចំណុច ភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
ជនសង្ស័យទាំង ៥នាក់ រួមមាន៖
១. ឈ្មោះ ឡុង គឹមលី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ
២. ឈ្មោះ លី សុផាន់ណា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ
៣. ឈ្មោះ វ៉ែន រ៉ាឌី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ
៤. ឈ្មោះ អ៊ូ ណាត ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ
៥. ឈ្មោះ លាប បារាំង ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ។
ចំណែក វត្ថុតាងឃាត់បាន រួមមាន ម៉ូតូចំនួន ០៤គ្រឿង រួមមាន៖
១. ម៉ាក Suzuki Smash Revo ពណ៌ខ្មៅ ផលិតឆ្នាំ២០០៩ ពាក់ផ្លាកលេខ សៀមរាប 1E-5398
២. ម៉ាក Honda Dream សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1J-8911
៣. ម៉ាក Honda Dream សេ១២៥ ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខ កណ្តាល 1AL-7299
៤. ម៉ាក Honda Dream សេ១២៥ ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1FL-1254 រួមនឹងសម្ភារមួយចំនួនទៀតផងដែរ ។
ការបង្ក្រាបនេះ បានធ្វើឡើង នៅវេលាម៉ោង ១១ ៖ ០០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ដោយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានល្បាតនៅតាមបណ្តោយផ្លវ ៦០ម៉ែត្រ ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ក្រោមវិធានការរបស់ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង ៥នាក់ បានសារភាពដូចៗគ្នាថា ពួកគេពិតជាបានប្រព្រឹត្តអំពើលួចយ៉ាងសកម្ម នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ពិតប្រាកដមែន ។
សូមបញ្ជាក់ថា កម្លាំងអាវុធហត្ថខេត្តសៀមរាប ធ្វើការល្បាតជាប្រចាំ ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ៕