លោក ឡុង សុភី នាយនគរបាលការពារព្រំដែនបឹងត្រកួន ជាអ្នកបេីកដៃ ឲ្យឈ្មួញនាំទំនិញគេចពន្ធបង់ ពន្ធមិនគ្រប់ទាំងយប់ទាំងថ្ងៃ

CPN News
បញ្ចូលដោយ -


បន្ទាយមានជ័យ: លោក ឡុង សុភី នាយនគរបាលការពារព្រំដែនបឹងត្រកួន ជាអ្នកបេីកដៃ ឲ្យឈ្មួញនាំទំនិញគេចពន្ធបង់ ពន្ធមិនគ្រប់ទាំងយប់ទាំងថ្ងៃមន្ត្រីមានសមត្ថកិច្ចច្រកព្រំដែនបឹងត្រកួនបានឲ្យដឹងថា លោក ឡុង សុភី នាយប៉ុស្តិ៍នគរបាលការពារបឹងត្រកួន បាននឹងកំពុងបណ្ដែតបណ្ដោយឃុបឃិតឲ្យមន្ត្រី ក្រោមឱវាទប្រព្រឹត្តទង្វើផ្ដេសផ្ដាស ប្រថាប់ត្រា យកលុយអ្នកធ្វេីដំណើរ ឆ្លងដែនពីខ្មែរចូលទៅស្រុកថៃ និង ពីថៃចូលមកខែ្មរ។ ជាមួយគ្នាដែរក្រុមដែលរកស៊ីដឹកទំនិញឆ្លង ដែន ពីប្រទេសថៃចូលកម្ពុជាបានឲ្យដឹងថៃ អំពើពុក រលួយរបស់ លោក ឡុង សុភី មេវិរះនគរបាលការពារព្រំដែនបឹងត្រកួនខេត្តបន្ទាយមានជ័យ កំពុងជិះសេះ លែងដៃ ដោយមិនខ្លាចញញើតនឹងថ្នាក់ដឹកនាំខេត្ត ឬក្រសួងមហាផ្ទៃនោះទេប្រភពព័ត៌មានបានឲ្យដឹងបន្ថែមថា ក្រៅពីទំនិញគេច ពន្ធឬបង់ពន្ធមិនគ្រប់ ក៏នៅមានបញ្ហាជនអន្តោប្រវេសន៍មួយចំណែកផងដែរ។ ប្រភពបានបន្ថែមថា រថយន្តដឹកគ្រឿងសំណង់ទាំងខ្សែៗ នាំចូលពីប្រទេសថៃទាំងថ្ងៃកាត់ច្រកព្រំដែនបឹងត្រកួនក្នុងស្រុកថ្មពួក ខេត្តបន្ទាយ មានជ័យដោយមិនគិតអំពីច្បាប់ទម្លាប់អ្វីទេ។ ពោលគឺសមត្ថកិច្ច បើកបារ៉ាស់ច្រកព្រំដែនតំបន់ឲ្យរថយន្តដឹកគ្រឿងសំណង់ទាំងនោះចូលដោយសេរី។ ប្រជាពលរដ្ឋនិយាយថា គេអាចមើលឃើញអំពីភាពមិនប្រក្រតីនៃការអនុញ្ញាតឲ្យទំនិញនាំចូលដោយសេរីឬបង់ពន្ធមិនគ្រប់ទាំងយប់ទាំងថ្ងៃ។ ទំនិញបង់ពន្ធមិនគ្រប់ មានច្រើនប្រភេទទាំងនោះគឺជាប្រភពហិរញ្ញវត្ថុ ដ៏សំខាន់របស់លោក ឡុង សុភីប្រភពរាយការណ៍ថា មន្ត្រីនគរបាលដែលប្រចាំការនៅទីនោះភាគច្រើនជួលជនស៊ីវិលឲ្យចាំទទួលយកលុយរថយន្តដឹកទំនិញចេញ,ចូល ពីព្រោះអស់លោកខ្លាចមានបញ្ហាជាយថាហេតុណាមួយកើតឡើង។ ឈ្មួញមិនអាចគេចឬលួចឆ្លងដែន ដោយមិនប្រាប់មន្ត្រីនគរបាល ការពាព្រំដែនបឹងត្រកួន បាននោះឡើយ អ្នកអាចគេចបានម្ដងពីកណ្តាប់ដៃ មន្ត្រីនគរបាលក្រុមលោក ឡុង សុភី ប៉ុន្តែមិនអាចគេចបានមួយជីវិតនោះឡើយ។ ពួកថៅកែទំនិញទាំងឡាយចាំបាច់ទាក់ទងជាមួយលោកមេប៉ុស្តិ៍ មុនរួចជាស្រេចទៅហើយ ជាពិសេសទំនិញអត់ពន្ធសុទ្ធតែត្រូវទាក់ទងជាមួយមេប៉ូលិសជាមុន រីឯអ្នករងគ្រោះជាងគេ គឺប្រជាពលរដ្ឋស៊ីឈ្នួលដឹកជញ្ជូនទំនិញកំប៉ិកកំប៉ុកអ្វីដែលជាបញ្ហាប្រឈមកំពុងកើតឡើងនោះ គឺគេតែង តែសង្កេតឃើញបណ្ដាជនជាតិថៃ ចេញ ចូល ឆ្លងកាត់ច្រកព្រំដែនថៃដោយសេរី រីឯសមត្ថកិច្ចខាង លោក ឡុង សុភី មេវិះនគរបាលការពារព្រំដែនបឹងត្រកួន មិនមានការត្រួតពិនិត្យឲ្យបានហ្មត់ចត់នោះឡើយ។ រីឯក្រុមមន្ត្រីនគរបាលការពារព្រំដែនបឹងត្រកួន ប្រចាំការនៅច្រកព្រំដែនអង្គុយស្ងៀមឈឹង បណ្ដែតបណ្ដោយឲ្យជន ជាតិថៃ ឆ្លងដែនតាមអំពើចិត្ត មានន័យថា ពួកគេមិនរវល់ចំពោះ បញ្ហាជនអន្តោប្រវេសន៍ឆ្លងដែននោះទេ ពោលគឺឲ្យតែហុចលុយចប់បញ្ហា








ពាក្យគន្លឹះ: